33 C
Phnom Penh

TAG

អ៊ូ ចន្ទរ័ត្ន

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​មេដឹកនាំ​ទាំងឡាយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឡើងវិញ

គណបក្ស​កែទម្រង់​កម្ពុជា ស្នើ​ដល់​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំងឡាយ​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ជំរុញ​ឲ្យ​លោក ហ៊ុន សែន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ធានា​នូវ​ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ទៅកាន់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ចាប់តាំងពី​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ុនតាក់...

លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​ជួយ​រក្សា​សន្តិសុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ និង​អស្ថិរភាព​សង្គម​នៅ​ក្នុង​ដំណាក់កាល​មុន និង​ក្រោយ​ការ​បោះឆ្នោត។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន​ស្ដីពី​កិច្ច​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឬ​ថ្នាក់ក្រោម​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ មីនា លោក ស ខេង អះអាង​ថា កិច្ចការ​អាទិភាព​ចំពោះ​មុខ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ការ​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥។ លោក ស ខេង បន្ថែម​ថា លោក​យល់ព្រម​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ប្រជា​ការពារ​បន្ថែម​លើ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ដើម្បី​ជួយ​គាំទ្រ​រក្សា​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត...

គ.ជ.ប៖ ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ថ្ងៃ​ដំបូង​ដែល​ខ្លួន​បើក​ឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត កាលពី​ថ្ងៃ​អង្គារ ទី​១២ ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សុទ្ធតែ​មាន​ទស្សនៈ​ដូច​គ្នា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​មាន​រយៈពេល ៥០​ថ្ងៃ ដែល​គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចែក​ជា​បី​ដំណាក់កាល។ ក្នុង​នោះ ១៥​ថ្ងៃ​ដំបូង​គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៦ ខែ​តុលា...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​បក្ស​ថ្មី​ថា​គ្រាន់តែ​ជា​ឈ្មួញ​នយោបាយ​ប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​រិះគន់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​ថា ជា​ឈ្មួញ​នយោបាយ ឬ​ជា​ថៅកែ​គួកជេ​បង្កើត​បក្ស​នយោបាយ ខណៈ​មន្ត្រី​ទាំងនោះ​ប្រកាស​រក​ការ​រួបរួម​ដើម្បី​រក​សំឡេង​ឆ្នោត​ប្រជែង​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​បែកខ្ញែក​គ្នា​ព្រោងព្រាត​ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​ដូច​សព្វថ្ងៃ ទោះបី​នាំគ្នា​អុជ​ធូប​បួងសួង​ដល់​ព្រះឥន្ទ ឬ​ព្រះព្រហ្ម ក៏​នៅតែ​ចាញ់​បក្ស​កាន់​អំណាច​ដដែល។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា តើ​ការ​ប្រកាស​រួបរួម​នេះ​នឹង​ប្រើ​រូបមន្ត​បែប​ណា ហើយ​ក្នុង​បំណង​អ្វី? ជាង​នេះ​ទៀត តើ​ការប្រកាស​នេះ គ្រាន់តែ​ឱ្យ​ឮ​សូរ​សំឡេង​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្ដីបន្ទោស​ទេ ឬ​យ៉ាងណា? លោក​បន្ត​ថា បើ​ពួកគេ​ពិតជា​មាន​ឆន្ទៈ​រួបរួម​មែន...

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា ថា​សកម្មភាព​របស់​ខ្លួន​មិន​បាន​ល្មើស​នឹង​ផ្លូវច្បាប់​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា អះអាង​ថា ការ​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​កន្លងមក គឺ​មិន​បាន​បំពាន​ទៅលើ​ផ្លូវច្បាប់​នោះ​ទេ ព្រោះ​មន្ត្រី​គណបក្ស​របស់​ខ្លួន​គ្រាន់តែ​ចុះ​មូលដ្ឋាន​ដើម្បី​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ជូន​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ​ណាមួយ​នោះ​ឡើយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​គណបក្ស​កែទម្រង់​កម្ពុជា ផ្អាក​ធ្វើ​សកម្មភាព​របស់​ខ្លួន​មុន​នឹង​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ​ថា មក​ទល់​នឹង​ពេល​នេះ គណបក្ស​កែទម្រង់​កម្ពុជា កំពុងតែ​ស្វះស្វែង​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឲ្យ​បាន​ពេញលេញ ដើម្បី​ដាក់​ជូន​ក្រសួង​មហាផ្ទៃ...

តើ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​ត្រូវ​បាត់​ឈឹង​ដោយ​គ្មាន​ការ​បកស្រាយ​ឬ​យ៉ាងណា?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ដែល​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ​ផ្សេងទៀត​ចេញ​មុខ​មក​បញ្ជាក់​ជា​សាធារណៈ​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់​ពី​គណនេយ្យ​ធនាគារ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ សុចរិត​ភាព និង​តម្លាភាព​របស់​ខ្លួន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម អតីត​អភិបាល​រង​នៃ​គណៈអភិបាល​ក្រុម​តំណាង​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទរ័ត្ន និង​អតីត​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ...

Latest news