TAG
អ្នកស្រី ចក់ សុភាព
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាអំពាវនាវឱ្យក្រសួងមហាផ្ទៃបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា អំពាវនាវឱ្យក្រសួងមហាផ្ទៃ បង្កលក្ខណៈ និងបរិយាកាសកាន់តែងាយស្រួល និងទូលំទូលាយដល់អង្គការសង្គមស៊ីវិល ដើម្បីឱ្យពួកគេអាចបំពេញការងារឱ្យបានពេញលេញក្នុងការចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចបាននូវផែនការ និងគោលនយោបាយអភិវឌ្ឍន៍ជាតិទៅថ្ងៃមុខ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះថា សព្វថ្ងៃនេះ ពិតមែនតែអង្គការក្រៅរដ្ឋាភិបាលមានច្រើន ប៉ុន្តែអង្គការដែលធ្វើសកម្មភាពជួយសហគមន៍ ជួយប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការពារសិទ្ធិនានាដល់ប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលពិតប្រាកដ ប្រហែលជាមានមិនដល់ពាក់កណ្តាលនោះទេ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះលើកឡើងថា អង្គការសង្គមស៊ីវិលនៅតែមានមុខនាទីសំខាន់ក្នុងការបំពេញចំណុចខ្វះចន្លោះរបស់រដ្ឋាភិបាលស្ទើរគ្រប់វិស័យ ជាពិសេសការងារអភិវឌ្ឍន៍...
សង្គមស៊ីវិលរិះគន់ការផ្ដល់ងារ «សម្ដេច» តាមបក្ខពួកថាគ្មានតម្លៃនិងជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការទទួលបានងារជា «សម្ដេច» តាមរយៈសែស្រឡាយ គ្រួសារ ឬបក្ខពួក ទាំងពួកគេមិនទាន់កសាងស្នាដៃ និងសមិទ្ធផលអ្វីសោះសម្រាប់ប្រទេសជាតិ ថាគ្មានតម្លៃ និងជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ។
ការលើកឡើងនេះ បន្ទាប់ពីកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលទើបទទួលតំណែងនាយករដ្ឋមន្ត្រីតាមការលើកបន្តុបរបស់ឪពុកកាលពីខែសីហា ឆ្នាំ២០២៣ ត្រូវបានផ្ដល់គោរមងារជា «សម្តេចមហាបវរធិបតី» នាដើមខែកញ្ញា ឆ្នាំ២០២៣ នេះ។ ក្រៅពីលោក...
សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតសម្រេចដាក់ពិន័យអ្នកដែលបំផ្លាញសន្លឹកឆ្នោតដោយការលុបឈ្មោះនិងដកសិទ្ធិឈរឈ្មោះបោះឆ្នោត
រដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅថ្ងៃអង្គារនេះ បន្ទាប់ពីច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តយកទៅពិនិត្យ និងពិភាក្សាកាលពីថ្ងៃចន្ទ ជាពិសេសច្បាប់នេះបានចែងអំពីទោសទណ្ឌលើអ្នកដែលបំផ្លាញសន្លឹកឆ្នោតយ៉ាងធ្ងន់ធ្ងរ ដោយការលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតយ៉ាងតិច ៥ឆ្នាំថែមទៀត។
រដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ ដោយកែប្រែទៅលើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រង់មាត្រា២៣ មាត្រា១៤២ និងមាត្រា១៤៣ ចំណែកច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវកែប្រែត្រង់មាត្រា៣៥ មាត្រា១៧១ និងមាត្រា១៧២ ដោយឡែកច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវកែប្រែត្រង់មាត្រា១៣ ខណៈច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង...
សង្គមស៊ីវិលទាមទាររដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការវិទ្យុសំឡេងប្រជាធិបតេយ្យឡើងវិញ
អង្គការសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) បើកដំណើរឡើងវិញ ដើម្បីធានាថាសេរីភាពសារព័ត៌មាននៅកម្ពុជាមិនរងការគំរាមកំហែង និងរឹតត្បិត។
នៅក្នុងពិធីប្រារព្ធខួប ៣០ឆ្នាំនៃទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើងថា ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានអនុគ្រោះឲ្យសកម្មជនគណបក្សប្រឆាំងដែលរងការចោទប្រកាន់ និងជាប់ឃុំខ្លួនក្នុងពន្ធនាគារជាបន្តបន្ទាប់ រហូតជួយអន្តរាគមន៍ឲ្យដោះលែងផងដែរ។
អ្នកស្រីថា ក្រៅពីអន្តរាគមន៍ហើយ រដ្ឋាភិបាលក៏បានផ្ដល់តួនាទី តំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដល់សកម្មជនបក្សប្រឆាំងទាំងនោះ...
សង្គមស៊ីវិលនិងអ្នកប្រើបណ្ដាញសង្គមរិះគន់ការសង់របងដូចកំផែងលើដីឆ្នេរអូរឈើទាល
សង្គមស៊ីវិល និងអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ចំពោះការអនុញ្ញាតឲ្យសាងសង់របងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ខណៈមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ អះអាងថាការសាងសង់របងជាប់ឆ្នេរនោះមិនបានខុសច្បាប់ និងប៉ះពាល់ដល់ចំណីឆ្នេរឡើយ។
ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាចែករំលែកតៗគ្នា និងបង្ហាញការហួសចិត្តអំពីរូប និងសកម្មភាពនៃការសាងសង់របងជញ្ជាំងផ្ទះថ្មនៅលើដីឆ្នេរអូរឈើទាល ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុ បែរជាមិនមានវិធានការច្បាប់ទៅម្ចាស់ផ្ទះសង់រំលោភរបងលើដីឆ្នេរនោះ ទោះបីជាមានប្រតិកម្មពីសាធារណជនក៏ដោយ។
ជុំវិញរឿងនេះ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបដិសេធចំពោះសំណួររបស់អ្នកសារព័ត៌មានដែលបានសួរឈ្មោះម្ចាស់ផ្ទះសង់របងហ៊ុមព័ទ្ធលើដីឆ្នេរអូរឈើទាល ក្រោមហេតុផលថា ប៉ះពាល់ដល់សិទ្ធិឯកជនរបស់នីតិបុគ្គល។
ក្រៅពីបដិសេធប្រាប់ម្ចាស់ផ្ទះដែលសង់របងលើដីឆ្នេរហើយ លោក ឡុង ឌីម៉ង់ ថាម្ចាស់ផ្ទះសង់របងជញ្ជាំងថ្មលើដីឆ្នេរនោះមានច្បាប់អនុញ្ញាត និងសិទ្ធិកាន់កាប់ស្របតាមច្បាប់ផងដែរ។
ការលើកឡើងរបស់លោក...
អតីតតំណាងរាស្ត្រ CNRP មណ្ឌលភ្នំពេញស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក ដាំ សិទ្ធិ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ត្រូវបានទទួលយល់ព្រមឱ្យចូលជាសមាជិកបក្សកាន់អំណាច។
អតីតអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញរបស់អតីតគណបក្សសង្គ្រោះជាតិ លោក ដាំ សិទ្ធិ បានសរសេរលិខិតដោយផ្ទាល់ដៃមួយច្បាប់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នើទៅកាន់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពីពេលនេះតទៅ ដោយសារតែលោកមើលឃើញនូវគោលនយោបាយដ៏ល្អត្រឹមត្រូវដែលលោក...
លោក ហ៊ុន សែន ឆ្វៀលដីគម្របព្រៃឈើជាង១០ហិកតារនៅខេត្តព្រះសីហនុឱ្យធនាគារកាណាឌីយ៉ា
បុរសខ្លាំងកម្ពុជាដឹកនាំដោយការលុបបឹង និងកាប់ព្រៃ លោក ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើជាង ១០ហិកតារនៅខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគឱ្យជាកម្មសិទ្ធិធនាគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ។
មេដឹកនាំបក្សកាន់អំណាចដែលចូលចិត្តលុបបឹង និងកាប់ព្រៃដើម្បីអភិវឌ្ឍ លោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញអនុក្រឹត្យកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ...
រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោក៣ហិកតារឲ្យតារាចម្រៀងលោក ព្រាប សុវត្ថិ
រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោកចំនួន ៣ហិកតារឲ្យតារាចម្រៀង លោក ព្រាប សុវត្ថិ ដើម្បីធ្វើកម្មសិទ្ធិ ខណៈផ្ទៃដីជាង ២ពាន់ហិកតារទៀតត្រូវបានបុរសខ្លាំងលោក ហ៊ុន សែន ប្រគល់ទៅឲ្យសែស្រឡាយរបស់លោក និងមន្ត្រីជាន់ខ្ពស់របស់លោកនៅក្នុងជួរបក្សប្រជាជនកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាដើម។
ក្នុងអនុក្រឹត្យចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដែល ឌឹ ខេមបូឌា ដេលី ទើបទទួលបាន...
អ្នករាយការណ៍ពិសេស UN ចុះពិនិត្យការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដោយផ្ទាល់
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដែលក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដែលភាគច្រើនជាស្ត្រីបន្តប្រមូលផ្ដុំគ្នានៅថ្ងៃទី១៧ ខែសីហា នៅមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១ ស្របពេលដែលអាជ្ញាធរក្រុងភ្នំពេញពុំបានបង្ក្រាបដោយហិង្សាដូចពេលមុនៗ។
តំណាងក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា អះអាងអំឡុងពេលធ្វើការទាមទារនៅថ្ងៃពុធ នេះថា ការចេញទាមទារ គឺមានបំណងឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិការងារ ទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់កាលពីពេលកន្លងទៅជាង ៣០០នាក់ ហើយដែលសព្វថ្ងៃនៅសល់តែជាង ១០០នាក់នេះ...
រដ្ឋមន្ត្រីក្រសួងព័ត៌មានថាកម្ពុជាកំពុងអនុវត្តសិទ្ធិដោយស្មើភាពនិងមិនមានការភ័យខ្លាច
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា កម្ពុជាកំពុងបន្តអនុវត្តសិទ្ធិដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែប្រទេសមួយចំនួននៅតែរិះគន់កម្ពុជា។ លោក ខៀវ កាញារីទ្ធ និយាយថា ការរិះគន់នេះមានស្តង់ដារពីរ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងមុនទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
លោក ខៀវ កាញារីទ្ធ លើកឡើងថា ក្រសួងព័ត៌មានបាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែសិទ្ធិនេះត្រូវស្ថិតក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។...