TAG
Amanda Milling
សវនាការលោក កឹម សុខា គឺជាការទន្ទឹងរង់ចាំរបស់ពលរដ្ឋខ្មែរអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ
សវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ គឺជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាលទ្ធិប្រជាធិបតេយ្យផង និងជាការទន្ទឹងរង់ចាំរបស់សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផង ក្រោយការអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។...
លោក កឹម សុខា ថាប្រមុខការទូតប្រទេសលោកសេរីចង់ឃើញកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា តំណាងប្រទេសជាមិត្តរបស់កម្ពុជាពិតជាចង់ឃើញកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងដោះលែងរាល់អ្នកទោសមនសិការទាំងឡាយ។
ការអះអាងរបស់លោក កឹម សុខា ធ្វើឡើងក្រោយពីលោកបានជួបជាមួយឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្តីទី នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១២ ខែមករា...
ចក្រភពអង់គ្លេសប្រកាសតាមដានសវនាការនិងសេរីភាពលោក កឹម សុខា ប្រធានបក្សប្រឆាំង
ចក្រភពអង់គ្លេស ប្រកាសជាសាធារណៈថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការសវនាការ និងសេរីភាពរបស់អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដើម្បីរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី អ្នកស្រី Amanda Milling បានសរសេរនៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់អ្នកស្រីកាលពីថ្ងៃទី១១ មករា បន្ទាប់ពីជំនួបជាមួយអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ថា អ្នកស្រីពិតជារីករាយដែលបានជួបលោក កឹម សុខា ដើម្បីនិយាយអំពីស្ថានភាពនយោបាយបច្ចុប្បន្ន។
អ្នកស្រីសរសេរថា...
ចក្រភពអង់គ្លេសគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា
ចក្រភពអង់គ្លេស បង្ហាញជំហរជាថ្មីម្តងទៀត ដោយប្ដេជ្ញាចិត្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា កំពុងជាប់បណ្តឹងនៅតុលាការ និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ជាង ១ពាន់នាក់កំពុងប្រើសិទ្ធិសម្ដែងមតិធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ខូមិនវែលធ៍ និងកិច្ចការអភិវឌ្ឍន៍ (Minister of State for Foreign, Commonwealth and Development Affairs)...