33 C
Phnom Penh

TAG

Naga World

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ថា​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​ការពារ​សិទ្ធិ​សហជីព​និង​កម្មករ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ព្រមាន​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​បាន​ការពារ​សិទ្ធិ​សហជីព និង​កម្មករ​និយោជិត​ទេ​ក្នុង​វិវាទ​រវាង​កម្មករ និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ ខណៈ​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ និង​អំណាច​គ្រប់​បែប​យ៉ាង​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​តាម​អំពើ​ចិត្ត។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា វិវាទ​ការងារ​រវាង​កម្មករ​និយោជិត និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​អូស​បន្លាយ​អស់​រយៈពេល ៧៩២​ថ្ងៃ​ហើយ បើ​ទោះបីជា​ភាគី​កម្មករ​និយោជិត​ព្យាយាម​រក​ដំណោះស្រាយ និង​ព្យាយាម​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ ព្រមទាំង​ស្ថាប័ន​រដ្ឋ​ហើយ​ក៏ដោយ តែ​ផ្ទុយទៅវិញ គឺ​មាន​តែ​ការ​ជំរុញ​ឲ្យ​កម្មករ​និយោជិត​ចុះហត្ថលេខា​បញ្ចប់​កិច្ចសន្យា​ការងារ ដោយ​ទទួល​ស្គាល់​ថា​ថៅកែ​ក្រុមហ៊ុន​មាន​សិទ្ធិ​បញ្ឈប់​កម្មករ​គ្រប់​ពេល បើ​ទោះបីជា​ការ​បញ្ឈប់​នោះ​មិន​អនុលោម​តាម​ស្មារតី​នៃ​ច្បាប់​របស់​កម្ពុជា​ក៏ដោយ។ សហជីព​ទ្រទ្រង់​សិទ្ធិ​កម្មករ​មួយ​នេះ​រៀបរាប់​ថា ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០២២...

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ថា​ពួកគេ​ជា​ទាសករ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​សម័យ​ទំនើប

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រាប់​សិប​នាក់ លើកឡើង​ថា ការ​មិន​ដោះស្រាយ​វិវាទ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ជាង ២​ឆ្នាំ​មក​នេះ​ពី​សំណាក់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ គឺ​បង្ហាញ​ពី​ទង្វើ​ចាត់ទុក​កម្មករ​និយោជិត​រងគ្រោះ​ជា​ទាសករ​ក្នុង​សម័យ​ទំនើប។ ក្រុម​កូដករ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ថា ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​មក​លើ​កម្មករ​សព្វថ្ងៃ​នេះ មិន​ខុស​ពី​ចៅហ្វាយ​នាយ​ធ្វើបាប​ទាសករ​ក្នុង​សម័យ​បុរាណ​នោះ​ទេ ព្រោះ​ថៅកែ​ណាហ្គា​វើលដ៍​បាន​គាប​សង្កត់​កម្មករ​និយោជិត​គ្រប់​យ៉ាង ជា​ថ្នូរ​ផ្តល់​ឱ្យ​កម្មករ​ជា​លុយកាក់​ស្មើ​នឹង​អាហារ ៣​ពេល​ប៉ុណ្ណោះ ខណៈ​សិទ្ធិ​សេរីភាព​នានា​ត្រូវ​ថៅកែ​ក្រុមហ៊ុន​នេះ​បំបិទ​ចោល​ទាំងស្រុង។ ប្រភព​ដដែល​រៀបរាប់​ថា កម្មករ​និយោជិត​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បច្ចុប្បន្ន​នេះ កំពុង​រង​នូវ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​អវត្តមាន​សហជីព...

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​បន្ទាប់ពី​ស្វែងរក​យុត្តិធម៌​ជាង​២​ឆ្នាំ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ស្នើ​ឱ្យ​តុលាការ នាយករដ្ឋមន្ត្រី ថៅកែ​ណាហ្គា​វើលដ៍ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ ផ្តល់​យុត្តិធម៌​ឱ្យ​ក្រុម​ខ្លួន និង​ស្នើ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​ទទួល​យក​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់ ឱ្យ​បាន​ចូល​ធ្វើការ​វិញ បន្ទាប់ពី​ពួកគេ​ស្វែងរក​យុត្តិធម៌​អស់​រយៈពេល​ជាង ២​ឆ្នាំ​មិន​បាន​ផល។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ២០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​កាន់​បដា​មាន​សរសេរ​អក្សរ ដូចជា LRSU តំណាង​ឱ្យ​សិទ្ធិ​ការងារ មាន​សហជីព មាន​សិទ្ធិ​ការងារ...

អត្ថបទ​ស៊ើបអង្កេត៖ រដ្ឋាភិបាល​ជួល​ដី​ក្នុង​តំបន់​អង្គរ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់​៥០​ឆ្នាំ បន្ទាប់ពី​ជម្លៀស​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ចេញពី​លំនៅឋាន

អត្ថបទ​ដោយ៖ ហាស់ សាន រដ្ឋាភិបាល​បាន​ជម្លៀស​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោម​លេស​ថា ដើម្បី​កុំ​ឱ្យ​ប្រាសាទ​អង្គរ​ត្រូវ​គេ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ (UNESCO)។ ផ្ទុយទៅវិញ គេ​បាន​រក​ឃើញ​ថា តំបន់​ទេសចរណ៍​មួយ​នេះ រាជរដ្ឋាភិបាល​បាន​ជួល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​ខប (Naga Corp.) រយៈពេល ៥០​ឆ្នាំ ហើយ​ដាក់​ឈ្មោះ​ថាAngkor Lake of Wonder ដែល​ប្រែ​ថា បឹង​អង្គរ​អច្ឆរិយ ឬ​សួន​ទឹក​អង្គរ​អច្ឆរិយ ក្រោម​ទុន​វិនិយោគ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក...

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ថា​លោក ហ៊ុន ម៉ាណែត នឹង​មិន​ដោះស្រាយ​វិវាទ​ការងារ​កូដករ​ណាហ្គា​វើលដ៍​ដាច់ខាត

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​ដោះស្រាយ​វិវាទ​ការងារ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដាច់ខាត ក្រោម​ហេតុផល​ថា ប្រសិនបើ​គាត់​ដោះស្រាយ​វិវាទ​នេះ គឺ​ដូចជា​លើក​ទឹកចិត្ត​ឱ្យ​កម្មករ​និយោជិត​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​ចេញ​មុខ​តវ៉ា​កាន់តែ​ច្រើន។ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន មាន​ផែនការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​អាណត្តិ​ដំបូង​នៃ​ការ​កាន់​អំណាច​របស់​លោក...

អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​រាប់​សិប​នាក់​ប្រមូលផ្ដុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ដើម្បី​លើក​ទឹកចិត្ត​កញ្ញា ឈឹម ស៊ីថរ ក្នុង​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌

អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​សហជីព​រាប់​សិប​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃស ដើម្បី​លើក​ទឹកចិត្ត​ដល់​កញ្ញា ឈឹម ស៊ីថរ ក្នុង​ថ្ងៃ​ខួបកំណើត​របស់​កញ្ញា​ផង និង​ខួប ១​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​លើក​ទី​២ ទាំង​អយុត្តិធម៌​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ។ អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​សហជីព​ប្រមាណ​ជា ៥០​នាក់ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ប្រមូលផ្ដុំ​គ្នា​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃស ដោយ​ការ​ថ្លែង​សារ និង​បង្ហោះ​ប៉េងប៉ោង...

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ក្នុង​ស្រុក សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា បន្ទាប់ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាច្រើន​ករណី​ពី​សំណាក់​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន​លើ​កម្មករ​និយោជិត​សព្វថ្ងៃ​នេះ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សិទ្ធិ និង​សេរីភាព​របស់​កម្មករ​មាន​ការ​រំលោភ​បំពាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ក៏​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅលើ​ក្រុម​ចលនា​សហជីព​ឯករាជ្យ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​វិស័យ​ការងារ​ផង​ដែរ។ ជាក់ស្តែង សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍...

សហជីព​អំពាវនាវ​ឱ្យ​បុគ្គលិក​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ដើម្បី​ជា​បុណ្យ​កុសល​បញ្ជូន​ឱ្យ​ថៅកែ​ដែល​ទើប​ទទួល​អនិច្ចកម្ម

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អំពាវនាវ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​នៅ​មាន​ជីវិត​ទាំងអស់ ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​សហជីព ដើម្បី​បាន​ជា​បុណ្យ​កុសល​បញ្ជូន​ទៅ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លោក CHEN LIP KEONG ដែល​ទើប​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​លិខិត​រំលែក​ទុក្ខ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ដោយ​លើកឡើង​ថា នៅ​ពេល​ដែល​លោក CHEN LIP KEONG លាចាក​លោក​នេះ​ទៅ គាត់​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​ទេ ក្រៅតែ​ពី​បុណ្យ​កុសល​ដែល​គាត់​ធ្លាប់​បាន​ប្រព្រឹត្ត និង​ការ​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ ដូច្នេះ​បុគ្គលិក​ដែល​កំពុង​នៅ​រស់​ផ្សេង​ទៀត គួរ​តែ​នាំគ្នា​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​និយោជិត​ដែល​ខ្លួន​ធ្លាប់​បាន​រំលោភបំពាន​សិទ្ធិ​ការងារ​ដោយ​ការ​បញ្ឈប់​កម្មករ​និយោជិត​ទាំង​អយុត្តិធម៌​កន្លង​មក ដើម្បី​បាន​ជា​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ឋ​របស់​លោក CHEN...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចោទ​ក្រសួង​ស្ថាប័ន​ចំនួន​៥ ស្ថិត​ក្រោម​បង្គាប់​ថៅកែ​បនល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចោទ​ក្រសួង​ស្ថាប័ន​ចំនួន ៥ កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ថៅកែ​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ទើប​ពួកគេ​មិន​ចេញ​មុខ​ដោះស្រាយ​វិវាទ​កម្មករ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ បើ​ទោះបីជា​ថៅកែ​ណាហ្គា​វើលដ៍​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ដោយ​ខុស​ច្បាប់​របស់​ប្រទេស​កម្ពុជា​ក៏ដោយ។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រាប់​សិប​នាក់ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​រៀបចំ​ឱ្យ​មាន​អ្នក​ឈរ​ពាក់​មុខ​តំណាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​កាន់​ខ្សែ ដែល​ពួកគេ​បាន​ចង​ទៅ​អ្នក​ផ្សេង​ទៀត ដែល​ចង​បដា​ពាក់​នឹង​ក ដែល​សរសេរ​អក្សរ​ថា «ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តុលាការ​ក្រុង​ភ្នំពេញ...

ក្រុមហ៊ុន​ណាហ្គា​បិទ​ទ្វារ​រារាំង​មិន​ឱ្យ​បុគ្គលិក ៤​នាក់​ចូល​ធ្វើការ​វិញ​បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ទាំង​បង្ខំ

ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ព្យាយាម​បិទ​ទ្វារ​ក្នុង​បំណង​រារាំង​មិន​ឱ្យ​បុគ្គលិក​ចំនួន ៤​នាក់​ចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃ​អង្គារ នេះ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​អ្នក​ទាំងនោះ​ពី​ការងារ​ទាំង​បង្ខំ កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ។ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចំនួន ៤​នាក់ គឺ​កញ្ញា សៀក កញ្ញា កញ្ញា ទួន យូរី កញ្ញា ជឹម រដ្ឋា និង​កញ្ញា ប៉ុន ស្រីចិន្តា នៅ​ថ្ងៃទី​៥ ខែ​ធ្នូ...

Latest news