TAG
Seiko Hashimoto
ព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន នឹងពុំអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់នោះទេ
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិក ក្រុងតូក្យូ បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី៨ កក្កដា ថា ព្រឹត្តិការណ៍អូឡាំពិកត្រូវតែធ្វើឡើងទោះជាគ្មានអ្នកទស្សនាក៏ដោយ ខណៈទីក្រុងនេះឈានដល់ស្ថានភាពគ្រាអាសន្នលើកទី៤ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បន្ទាប់ពីបានប្រកាសមិនអនុញ្ញាតឱ្យអ្នកទស្សនាចូលទៅក្នុងព្រឹត្តិការណ៍នោះ គឺគណៈកម្មាធិការរៀបចំបានពិគ្រោះយោបល់ជាមួយអាជ្ញាធរនៅក្រុងកាណាហ្គាវ៉ា Saitama និងក្រុង Chiba ដោយបានសម្រេចរៀបចំព្រឹត្តិការណ៍ដោយមិនចាំបាច់ឱ្យមានការចូលទស្សនាឡើយ។
ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ត្រូវបានពន្យារពេលមួយឆ្នាំដោយសារការរាតត្បាតកូវីដ-១៩ តែឥឡូវនេះនឹងត្រូវធ្វើឡើងដោយគ្មានអ្នកចូលទស្សនាក្នុងពិធីបើកក៏ដោយ ហើយសូម្បីពលរដ្ឋនៅក្នុងតំបន់នោះក៏ដោយ ក៏ពួកគេអាចមើលព្រឹត្តិការណ៍លើកញ្ចក់ទូរទស្សន៍តាមផ្ទះ ឬក៏ត្រូវកំណត់ចំនួនឱ្យចូលទស្សនាដែរ។
ចំពោះពហុកីឡាដ្ឋាននៅក្នុងក្រុង Fukushima, Miyagi និង Shizuoka នឹងត្រូវបានអនុញ្ញាតឱ្យមានអ្នកទស្សនារហូតបានត្រឹមតែ...