32.9 C
Phnom Penh

TAG

USAID

USAID បើក​គម្រោង​អភិរក្ស​ថ្មី​ចំណាយ​២៤​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ការ​អភិរក្ស​ជីវចម្រុះ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​នៅ​កម្ពុជា

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ប្រកាស​បើក​គម្រោង​ថ្មី​មួយ​ឈ្មោះ​ថា «USAID អភិរក្ស» មាន​រយៈពេល ៥​ឆ្នាំ និង​មាន​ទឹកប្រាក់ ២៤​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ​អភិរក្ស​ជីវចម្រុះ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ និង​លើក​កម្ពស់​ជីវភាព​របស់​សហគមន៍​នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID Cambodia គម្រោង «USAID អភិរក្ស» នឹង​ពង្រីក​ការ​គាំទ្រ​របស់​ខ្លួន​ទៅ​ដល់​សហគមន៍​ដែល​រស់នៅ​ក្នុង និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង...

ជំនួយ​១៨​លាន​ដុល្លារ​ដែល​អាមេរិក​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​គឺ​ធ្វើ​ឡើង​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល

មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​អះអាង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កន្លង​មក ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​ឡើងវិញ​នោះ គឺ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដោយ​ផ្ទាល់​នោះ​ទេ។ មន្ត្រី​របស់​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ជំនួយ ១៨​លាន​ដុល្លារ​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឲ្យ​នោះ គឺ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្ដោត​លើ​បញ្ហា​ប្រជាធិបតេយ្យ និង​កម្មវិធី​សិទ្ធិមនុស្ស ហើយ​ថវិកា​នេះ​គឺ​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ឬ USAID ជា​អ្នក​ចាត់ចែង។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ថវិកា​នោះ​ពុំ​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ...

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ជា​អគារ​និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​សម្រាប់​ខេត្ត​ព្រះវិហារ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​សម្រេច​ផ្តល់​ជំនួយ​ជា​អគារ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នៃ​ប្រទេស​កម្ពុជា ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជិត ៣​សែន​នាក់។ រោងចក្រ​នេះ​មាន​ទីតាំង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ១៦ មករា និង​ជា​មូលនិធិ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ហើយ​ត្រូវ​បាន​សាងសង់​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​យូនីសេហ្វ (UNICEF) និង​ក្រសួង​សុខាភិបាល​កម្ពុជា។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy មាន​ប្រសាសន៍​ថា៖ «ម៉ាស៊ីន​នេះ​នឹង​បំពេញ​តម្រូវការ​ផលិត​អុកស៊ីសែន​សម្រាប់​សេវា​សំខាន់ៗ ដូចជា​ការ​ព្យាបាល​អ្នកជំងឺ COVID-19 ការ​តាមដាន និង​ការ​ព្យាបាល​ជំងឺ​សង្គ្រោះ​បន្ទាន់»។ លោក​បន្ត​ថា វា​ជា​ផ្នែក​មួយ​ក្នុង​ទឹកប្រាក់​ជាង...

USAID ប្រកាស​ការ​គាំទ្រ​ថ្មី​មួយ​ដល់​វិស័យ​យុត្តិធម៌​កម្ពុជា​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រកាស​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ដើម្បី​គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​ការ​ស៊ើបអង្កេត និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ខែ​សីហា នេះ​ឲ្យ​ដឹង​ថា គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​នឹង​គ្រប់គ្រង​ដោយ​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ (International Justice Mission - IJM) គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា (Cambodia Counter Trafficking in Persons - CTIP) របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID...

អាមេរិក​ប្រកាស​អនុវត្ត​គម្រោង​ថវិកា​២៥​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក​បើក​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​ថ្មី​មួយ​ក្នុង​កញ្ចប់​ថវិកា ២៥​លាន​ដុល្លារ​អាមេរិក​ដែល​មាន​បំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​ទូលំទូលាយ និង​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការ​បង្កើន​កម្មវិធី​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ថវិកា​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក​នេះ​ស្ថិត​នៅ​ក្នុង​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា «កម្ពុជា​ហាវែស III» ជា​គម្រោង​មាន​រយៈពេល ៥​ឆ្នាំ ទទួល​បាន​ការ​គាំទ្រ​ថវិកា​ពី​គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​របស់​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID។ ឯកអគ្គរដ្ឋទូត​អាមេរិក លោក Patrick Murphy មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ២៥​លាន​ដុល្លារ​នេះ​ថា «នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ថវិកា​ប្រមាណ​ជិត ១០០​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ដើម្បី​លើក​ស្ទួយ​អាហារូបត្ថម្ភ និង​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​តាមរយៈ​ការ​ពង្រឹង​វិស័យ​កសិកម្ម»។ លោក​បន្ត​ថា ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ស្បៀងអាហារ​នេះ...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ប្រកាស​គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​ស្បៀង​សម្រាប់​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony J. Blinken នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បាន​ប្រកាស​ពី​គម្រោង​ថ្មី​មួយ​ក្នុង​ទឹកប្រាក់ ២៥​លាន​ដុល្លារ​អាមេរិក គឺ «គម្រោង​កម្ពុជា​ហាវែស III» (Feed the Future Cambodia Harvest III) ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង និង​កំណើន​សេដ្ឋកិច្ច​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី​០៤ ខែ​សីហា នេះ​ថា គម្រោង​កម្ពុជា​ហាវែស...

ទីភ្នាក់ងារ​ជំនួយ​របស់​អាមេរិក​ចង់​ឃើញ​កម្ពុជា​មាន​ការ​បើក​ទូលាយ​លំហ​នយោបាយ សារព័ត៌មាន និង​សេរីភាព​ពលរដ្ឋ

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អាមេរិក (USAID) ឲ្យ​ដឹង​ថា ខ្លួន​បាន​ប្រារព្ធ​ពិធី​អបអរ​ខួបកំណើត​លើក​ទី​៦០ កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។ ដោយ​ធ្វើ​សកម្មភាព​នៅ​គ្រប់​ខេត្ត-ក្រុង​ទាំង​២៥ នៃ​ប្រទេស​កម្ពុជា USAID ធ្វើការ​ជាមួយ​ដៃគូ​កម្ពុជា និង​អន្តរជាតិ​ក្នុង​ការ​អនុវត្ត​គម្រោង​ដែល​ជា​ប្រយោជន៍​រួម​សម្រាប់​ពលរដ្ឋ​កម្ពុជា។ USAID បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ ទី​៥ វិច្ឆិកា ថា ខ្លួន​បាន​ជួយ​កសិករ​ខ្មែរ​ជាង ២៣​ម៉ឺន​នាក់ និង​គ្រួសារ​របស់​គេ​ឲ្យ​ចាក​ផុត​ពី​ភាព​អត់ឃ្លាន និង​ភាព​ក្រីក្រ តាមរយៈ​គម្រោង​កសិកម្ម និង​បរិស្ថាន​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​តាម​ទីជនបទ​មាន​ចំណូល​បន្ថែម​ចំនួន ៩០​លាន​ដុល្លារ​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា។ USAID អះអាង​ថា ខ្លួន​ក៏​បាន​ជួយ​កម្ពុជា​ឱ្យ​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​ប្រទេស​ក្នុង​ការ​លុប​បំបាត់​ជំងឺ​អេដស៍...

តំណាង​សកម្មជន​ព្រៃឡង់​ថា​ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់ USAID នឹង​មាន​ប្រសិទ្ធភាព​បើ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា

តំណាង​សហគមន៍​ឃ្លាំមើល​ព្រៃឈើ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​កែប្រែ​យុទ្ធសាស្ត្រ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID ក្នុង​ការ​ជួយ​ទៅ​ដល់​សហគមន៍​មូលដ្ឋាន​ដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ការពារ​ព្រៃឡង់ គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព បើ​គ្មាន​ការ​ជ្រៀតជ្រែក​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ​នោះ។ តំណាង​សហគមន៍​ព្រៃឡង់ លោក ហឿន សុភាព ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ជំរុញ​ឱ្យ​សហគមន៍​មូលដ្ឋាន​ល្បាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​បៃតង​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​នេះ នឹង​ទទួល​បាន​ប្រសិទ្ធភាព​ជាង​ពេល​ដែល​សហការ​ជាមួយ​រដ្ឋាភិបាល ព្រោះថា​រាល់​កិច្ចការ​ទាក់ទង​នឹង​ការ​ការពារ​ព្រៃឈើ​នេះ នឹង​មាន​តម្លាភាព...

Latest news