33 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

បទវិភាគ៖ លទ្ធផល​បោះឆ្នោត​សភា​សហព័ន្ធ​រុស្ស៊ី​ដំបូងៗ​បាន​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​សប្បាយ​ចិត្ត តែ​ក្រោយ​មក​ឈឺចាប់​ខ្លាំង

ការ​បោះឆ្នោត​សភា Duma នៃ​ប្រទេស​រុស្ស៊ី ដែល​បាន​ប្រព្រឹត្ត​ដល់​ទៅ​រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា មើលទៅ​ដូចជា​រឿង​កំប្លែង​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បន្តិច​ចំពោះ​អារម្មណ៍​ទស្សនិកជន​មិន​ចូលចិត្ត​តារា​កំប្លែង​តួ​កាច​ម្នាក់។ តារា​កំប្លែង​តួ​កាច​រូប​នេះ​ចេញ​មក​ភ្លាម​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​សប្បាយ​ចិត្ត​បន្តិច​ត្រង់ថា តួ​កាច​ម្នាក់​នេះ​ទំនង​មិន​លេង​ល្បិច​កិច្ចកល​ផ្ដួល​គូប្រកួត​ដោយ​ល្បែង​ទុច្ចរិត​ទៀត​នោះ​ទេ។ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តារា​កំប្លែង​មុខ​ស្ងួត​មួយ​នេះ​វាយ​គូប្រកួត​ដួល​ព្រាត ដោយ​ល្បិច​លាក់​កាំបិត​ស្នៀត​ពីក្រោយ​ខ្នង។ ទស្សនិកជន​ស្រឡាំងកាំង​ដោយ​មិន​នឹកស្មាន​ថា លទ្ធផល​វា​ទៅជា​ដូច្នេះ​ទៅវិញ។ ការ​បោះឆ្នោត​សភា​ប្រទេស​រុស្ស៊ី បាន​បិទ​បញ្ចប់​ដោយ​នាំ​ទៅ​ជាមួយ​នឹង​រឿង​អាស្រូវ​កេង​បន្លំ​សន្លឹកឆ្នោត​រាប់​លាន​សន្លឹក។ បក្ស​ប្រឆាំង​ធំ​ជាងគេ​ដែល​សង្ឃឹម​ថា​នឹង​បាន​អាសនៈ​សភា បើ​មិន​ឈ្នះ គឺ​យ៉ាងហោចណាស់​ក៏​បាន​ជិត ៥០% ដែរ​នៃ​អាសនៈ​សរុប ៤៥០ ប៉ុន្តែ​បាន​តែ​ជិត ១៩​ភាគរយ​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឱ្យ​បក្ស​កុម្មុយនីស្ត​សហព័ន្ធ​រុស្ស៊ី...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ជាជាង​ប្រទេស​លោកសេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ពី​ប្រធានាធិបតី​រុស្ស៊ី ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​រឹតចំណង​ការទូត​ល្អ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​នយោបាយ​នោះ​ទេ។ លោក​អះអាង​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​កុម្មុយនីស្ត និង​មេដឹកនាំ​ផ្ដាច់ការ...

ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​និង​រុស្ស៊ី នាំឲ្យ​បិទ​បញ្ចប់​ភាព​តានតឹង​ការទូត​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​សមភាគី​រុស្ស៊ី លោក Vladimir Putin បាន​បញ្ចប់​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ ២​រូប​នេះ​កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​ឈាន​ទៅដល់​ការ​បញ្ចប់​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​មហា​អំណាច​ប្រទេស​ទាំង​ពីរ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AP មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​យល់ព្រម​បញ្ជូន​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ទាំង​ពីរ​រៀងៗ​ខ្លួន​ទៅ​ប្រចាំការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​រដ្ឋធានី​មូស្គូ វិញ។ តាម​ប្រភព​ដដែល​នេះ មេដឹកនាំ​ទាំង​ពីរ​ក៏​ឈាន​ទៅដល់​ការ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​រឹតត្បិត​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​អាវុធ​ប្រល័យ​លោក។ តែ​យ៉ាងណា មេដឹកនាំ​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​នៅឡើយ​ចំពោះ​បញ្ហា​តានតឹង​មួយ​ចំនួន ដោយ​រួម​មាន​ទាំង​បញ្ហា​វាយប្រហារ​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ក្នុង​ជំនួប​នោះ មេដឹកនាំ​រុស្ស៊ី លោក Putin...

Latest news