30 C
Phnom Penh

TAG

Wendy Sherman

លោក ទៀ បាញ់ អះអាង​ថា​កម្ពុជា​មិន​បាន​ប្រគល់​កំពង់ផែ​រាម​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អះអាង​ថា កម្ពុជា​ពិតជា​បាន​ទទួល​ជំនួយ​ពី​ចិន ដែល​ជា​មិត្ត​ដែកថែប​ក្នុង​ការ​ជួយ​សាងសង់​កំពង់ផែ​តំបន់​រាម ដើម្បី​ឱ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​ទំនើប​ជាង​មុន​ប្រាកដ​មែន តែ​មិន​បាន​ប្រគល់​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ដូច​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​ទៅ​នេះ ដែល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ចិន នៅ​កំពង់ផែ​រាម​នា​ពេល​កន្លង​មក។ សារព័ត៌មាន​ក្នុងស្រុក​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សន្តី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា...

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ឧបត្ថម្ភ​ថវិកា​ដោយ​អាមេរិក​នៅ​ឆ្នេរ​រាម

ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នេរ​រាម និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​មូលដ្ឋាន​យោធា​របស់​ចិន People's Republic of China ឬ PRC military នៅ​កម្ពុជា​ផង​ដែរ។ការ​ព្រួយបារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា។អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី Wendy Sherman បាន​រិះគន់​ថា​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បកស្រាយ​ពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​រាម និង​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មាន​ន័យ​ថា​កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព​ខ្លួនឯង...

ក្រុម​តស៊ូ​មតិ​ថា​ជំនួប​មន្ត្រី​ការបរទេស​អាមេរិក​និង​លោក ហ៊ុន សែន ជា​គន្លឹះ​វិជ្ជមាន​សម្រាប់​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​អះអាង​ថា ជំនួប​រវាង​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាច​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មិថុនា នេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The...

ក្រុម​តស៊ូ​មតិ​ថា​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ត្រូវ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​កម្ពុជា​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ពី​មេ​បក្ស​ប្រឆាំង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក គួរ​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ពេល​ជួប​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជំរុញ​ឲ្យ​មេ​ដឹកនាំ​រូប​នេះ​ដោះលែង​មេ​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ អ្នក​វិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នេះ​ថា ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង ៥០០៧​នាក់​របស់​បក្ស​ប្រឆាំង ត្រូវ​នាំ​គ្នា​ចេញ​មក​តវ៉ា​ជា​សាធារណៈ​នៅ​ចំ​ពេល​វត្តមាន​របស់​អ្នក​ការទូត​សហរដ្ឋ​អាមេរិក រូប​នេះ ជាមួយ​លោក...

Latest news